សេចក្តីវិភាគ៖ «តើការចាប់ខ្លួនមនុស្សចំនួនជិត ១០០ នាក់ នៅចន្លោះថ្ងៃទី ១៧ ខែសីហា – ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ មានកំហុសនីតិវិធីព្រហ្មទណ្ឌអ្វីខ្លះ? តើច្បាប់កម្ពុជាបញ្ញត្តដូចម្តេច?»

[…] តាមរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជា មុននឹងអាជ្ញាធរអាច​ឃាត់​ខ្លួនមនុស្ស​ណាម្នាក់ដោយមិនមានបទល្មើសព្រហ្មទណ្ឌជាក់ស្តែងបាន លុះត្រា​តែព្រះមហាក្សត្រប្រកាសដាក់ប្រទេសជាតិក្នុងគ្រាអាសន្នជាមុនសិន ទើប​សិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាត្រូវបានព្យួរក្នុងរយៈពេលគ្រាអា​សន្ន​នោះ ហើយរដ្ឋអំណាចអាចចាប់ខ្លួនបាន ដូចក្នុងកាលប្រទេសក្នុងសង្គ្រាម ឬ ជំងឺឆ្លងកូវីដ-១៩ កន្លងទៅដែរ ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ គណបក្ស​​ប្រជាជន បានសម្រេចយកពាក្យ “អរគុណសន្តិភាព” បិទ និងសរសេរ​​ដាក់គ្រប់ទីកន្លែងរដ្ឋ ទីសាធារណៈរួមទាំងតុលាការ និងវត្តអារាមជា​​ច្រើនផង បែរជាលោក ហ៊ុន សែន ជាអ្នកចេញបញ្ជាផ្ទាល់មាត់ តាម​សារ​អាត់សំឡេងផង ឲ្យចាប់ខ្លួនយុវជននិងអ្នកណាដែលត្រូវបានចោទថា បាន​​រៀប​គម្រោងធ្វើបាតុកម្មប្រឆាំងនឹង CLV-DTA។

ជាលទ្ធផល មានមនុស្សជិត ១០០ នាក់ត្រូវបានចាប់ខ្លួនទាំងយប់ ថ្ងៃ នៅផ្ទះសំណាក់ ឬ ការិយាល័យ ឬ ដល់ផ្ទះក៏មាន ហើយបញ្ជូនទៅ​តុលាការ ដាក់​ក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនសវនាការ ឬ ហៅថា មុនតុលាការសម្រេច ។ […]

ចូល​មើល​បន្ថែម