សេចក្តីវិភាគ៖ «តើការចាប់ខ្លួនមនុស្សចំនួនជិត ១០០ នាក់ នៅចន្លោះថ្ងៃទី ១៧ ខែសីហា – ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ មានកំហុសនីតិវិធីព្រហ្មទណ្ឌអ្វីខ្លះ? តើច្បាប់កម្ពុជាបញ្ញត្តដូចម្តេច?»
[…] តាមរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជា មុននឹងអាជ្ញាធរអាចឃាត់ខ្លួនមនុស្សណាម្នាក់ដោយមិនមានបទល្មើសព្រហ្មទណ្ឌជាក់ស្តែងបាន លុះត្រាតែព្រះមហាក្សត្រប្រកាសដាក់ប្រទេសជាតិក្នុងគ្រាអាសន្នជាមុនសិន ទើបសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាត្រូវបានព្យួរក្នុងរយៈពេលគ្រាអាសន្ននោះ ហើយរដ្ឋអំណាចអាចចាប់ខ្លួនបាន ដូចក្នុងកាលប្រទេសក្នុងសង្គ្រាម ឬ ជំងឺឆ្លងកូវីដ-១៩ កន្លងទៅដែរ ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ គណបក្សប្រជាជន បានសម្រេចយកពាក្យ “អរគុណសន្តិភាព” បិទ និងសរសេរដាក់គ្រប់ទីកន្លែងរដ្ឋ ទីសាធារណៈរួមទាំងតុលាការ និងវត្តអារាមជាច្រើនផង បែរជាលោក ហ៊ុន សែន ជាអ្នកចេញបញ្ជាផ្ទាល់មាត់ តាមសារអាត់សំឡេងផង ឲ្យចាប់ខ្លួនយុវជននិងអ្នកណាដែលត្រូវបានចោទថា បានរៀបគម្រោងធ្វើបាតុកម្មប្រឆាំងនឹង CLV-DTA។
ជាលទ្ធផល មានមនុស្សជិត ១០០ នាក់ត្រូវបានចាប់ខ្លួនទាំងយប់ ថ្ងៃ នៅផ្ទះសំណាក់ ឬ ការិយាល័យ ឬ ដល់ផ្ទះក៏មាន ហើយបញ្ជូនទៅតុលាការ ដាក់ក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនសវនាការ ឬ ហៅថា មុនតុលាការសម្រេច ។ […]
ចូលមើលបន្ថែម